រហូតដល់ថ្ងៃមួយ កាលពី ១ខែកន្លងផុតទៅនេះ ជាថ្ងៃខួបរបស់គាត់ ខ្ញុំចង់អោយមនុស្សដែលខ្ញុំស្រលាញ់ សប្បាយចិត្ត ខ្ញុំក៌សួរចិត្តគាត់ថា តើបងចង់បានអ្វីនៅក្នុង ថ្ងៃខួបរបស់បង? គាត់មិនមាត់ហើយគិតមួយសន្ទុះក៌និយាយថា បងចង់នៅជាមួយអូន …..!!! ពេលនោះនាងខ្ញុំក៌ឆ្ងល់ថាគាត់ចង់និយាយពីអ្វី ក៌សួរគាត់បញ្ចាក់ ថា នៅជាមួយយ៉ាងម៉េចដែរ? គាត់ហាក់បីដូចជាទាក់ទើរក្នុងការនិយាយព្រោះគាត់ខ្លាចខ្ញុំខឹងហើយក៌គាត់ បញ្ចាក់ថា បើសិនជាបងនិយាយកុំខឹងបងណា? ខ្ញុំក៌យល់ព្រមមិនខឹងគាត់ទេ!!! ហើយគាត់ក៌និយាយត្រង់ជាមួយខ្ញុំថា បងចង់គេងជាមួយអូន ….!!!ខ្ញុំក៌ខឹងគាត់ខ្លាំងណាស់ ព្រោះគាត់មិនដែលនិយាយពាក្យនេះដាក់ខ្ញុំទេ ចាប់តាំងពីយើងទាំងពីរស្រលាញគ្នាមក ។
ក្នុងរយះពេលពីរទៅបីថ្ងៃក្រោយមក ខ្ញុំ ក៌ចេះតែគិតហើយគិតទៀត អំពីរឿងដែលគាត់ចង់សុំខ្ញុំ ……..!!!! រហូតដល់ល្ងាយថ្ងៃខូបរបស់គាត់ ក៌ខ្ញុំនៅតែគិតពេលនោះពួកយើងទាំងពិរ ជិះដើរលេងជាមួយគ្នានៅកោះពេជ្រដូចសព្វញ៉យដង ……!!!! ដោយក្តីស្រលាញ់ ដោយភក្តីភាពរបស់ខ្ញុំមានចំពោះគាត់ ខ្ញុំក៌ហានលះបង់អ្វីៗ ទាំងអស់ចំពោះគាត់ សូម្បីភាពបរិសុទ្ធរបស់នាងខ្ញុំ ។ ពេលដែលកំពុងអង្កុយជជែកលេងនៅកោះពេជ្រជាមួយគាត់ ខ្ញុំក៌ឆ្លើយថា អូនព្រម …..!!! ក្រោយមកគាត់ក៌ឆ្ងល់ក្នុងចិត្ត ហាក់ដូចជាមិនអស់ចិត្តសោះ សួរខ្ញុំត្រឡប់មកវិញថាអូនព្រមអី?
អូនជាគូរអនាគតបង។ រហូតមកដល់ពេលនេះ ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំហាក់បីដូចជាដឹងថាខ្លួនធ្វើខុសខ្លាំងណាស់ ចំពោះខ្លួនឯងក៌ដូចជាចំពោះ ម៉ាកនិងប៉ារបស់ខ្ញុំ ……….!!!!! ពេលនេះខ្ញុំចង់សួរបងៗថា តើនាងពិតជាខុសធ្ងន់ណាស់មែនទេ? កំហុសមិនអាចលើកលែងបានមែនទេ? តើពេលនេះ អោយនាងខ្ញុំ គួយតែធ្វើអ្វីបន្តទៀត? ខ្ញុំគិតអ្វីក៌មិនចេញដែរ រៀនក៌មិនចូល គឺគិតតែពីរឿងដែលបានកើតឡើងចំពោះនាងខ្ញុំ ។សូមបងៗជួយ ផ្តល់ជាយោបល់ដល់ក្មេងល្ងង់ម្នាក់នេះផង :'( ។ ប្រភពដើម៖ http://read25.com/articles/8589)





EmoticonEmoticon